អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។ រូបថត៖ VOV |
នាថ្ងៃទី ៥ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។
អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានអបអរសាទរអាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski ដែលបានទទួលបេសកកម្មថ្មីនៅវៀតណាម ព្រមទាំងអះអាងថា ការដែលភាគីទាំងពីរបានអនុម័តលើយន្តការប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍បុរីវ៉ាទីកង់ និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់ បុរីវ៉ាទីកង់ប្រចាំនៅវៀតណាមក្នុងឱកាសបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នាខែកក្កដាឆ្នាំ ២០២៣ បានគូសសញ្ញាអភិវឌ្ឍន៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។
ជាការឆ្លើយតប អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានសម្តែងនូវសេចក្តីរីករាយក្នុងការទទួលបេសកកម្មថ្មីនៅវៀតណាម ក្នុងបរិបទដែលទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាមកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។ អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានអះអាងថា នឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការបន្តបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ និងកិច្ចសន្ទនាក្នុងស្មារតីសហប្រតិបត្តិការ យោគយល់គ្នា និងជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាម ក៏ដូចជាជាមួយសមាគមន៍សាសនាកាតូលិកវៀតណាមផងដែរ៕