សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន |
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណប្រតិភូ អញ្ជើញចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen Quoc Dung បានអះអាងថា៖ វៀតណាមបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់អាទិភាពសំខាន់ៗ ដែលបានដាក់ចេញក្នុងឆ្នាំ ២០១៨ សំដៅឆ្ពោះទៅ ស្ថាបនាអាស៊ានច្នៃប្រឌិតមួយ។ ស្ដីពីស្ថានភាពអនុវត្ត សេចក្ដីថ្លែងការណ៍សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត COC នោះ លោក Nguyen Quoc Dung បានលើកឡើង អំពីបម្រែបម្រូលគួរឲ្យព្រួយបារម្ភនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលបានរំលោភលើ DOC និងជះឥទ្ធិពលយ៉ាងអវិជ្ជមានដក់ដំណើរការកសាង COC ហើយលោករូបនេះបានអំពាវនាវឲ្យអាស៊ាន គប្បីសាមគ្គី និងបន្តរួមវិភាគទានក្នុងការរក្សាសន្តិសុខ ស្ថិរភាព សុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។
នៅខាងក្រៅសន្និសីទនេះ លោក Nguyen Quoc Dung មានជំនួបសន្ទនាទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសដូចជា៖ កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលហ្សេឡង់ ដើម្បីពិភាក្សាអំពីរាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕