អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov។ (រូបថត៖ AFP/TTXVN) |
ស្ថានទូតអាមេរិកប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា ប្រទេសនេះបានរក្សាការប្តេជ្ញារបស់ខ្លួន បើកបណ្តាញទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី សំដៅជំរុញផលប្រយោជន៍សម្រាប់អាមេរិកផង ក៏ដូចជាកាត់បន្ថយហានិភ័យ យល់ច្រឡំ រវាងប្រទេសទាំងពីរផង។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ីក៏បានចេញសេចក្តីប្រកាសដែលបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសលោក Ryabkov បានជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Sullivan លើបញ្ហាជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំនោះទេ៕