ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជាមួយអនុរដ្ឋមន្ត្រីសភាការទូតជប៉ុន លោក Iwao Horii |
ក្នុងជំនួបនេះ លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ ជប៉ុនក្នុងការសម្រេចកិច្ចចរចានិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោកអនុរដ្ឋមន្ត្រីការបរ ទេសវៀតណាមបានស្នើឲ្យជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកនូវគោលជំហ នៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគាំទ្រគោលជំហររបស់ វៀតណាមនិង អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត។
រីឯលោក Iwao Horii វិញបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកសកម្ម របស់វៀតណាមនៅសន្និសីទ OECD ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍នេះ។ លោករូបនេះមាន បំណង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាថែមទៀត។ យ៉ាងណាមិញ វៀត ណាមគប្បីផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល សម្រាប់អនុវត្តន៍រាល់គម្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ៕