អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man អបអរសាទរវិទ្យុសម្លេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៩៦ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។
(រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅពេលមកសាកសួរសុខទុក្ខនិងអបអរសាទរកម្មា ភិបាល អ្នកសារព័ត៌មាន សិល្បៈករនិងវិស្វករនៃវិទ្យុសម្លេងវៀតណាម (VOV) ក្នុង ឱកាសរំលឹកខួបលើកទី៩៦ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នោះ រាល់សមិទ្ធផលសំខាន់ៗដែលប្រទេសជាតិសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម គឺអាស្រ័យដោយការដឹកនាំរបស់បក្ស រដ្ឋ និងការរួមកម្លាំងកាយចិត្តរបស់ប្រជា ជន ក្នុងនោះមានតួនាទីដ៏សំខាន់របស់ស្ថាប័នសារព័ត៌មាននានានិយាយរួម ហើយជា ពិសេស គឺការចូលរួមចំណែករបស់វិទ្យុសម្លេងវៀតណាមនិយាយដោយឡែក។ ក្នុង ជោគជ័យល្អប្រសើរនៃមហាសន្និបាតបក្សលើកទី១៣ ការបោះឆ្នោតរដ្ឋសភានីតិកាល ទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ វិទ្យុសម្លេងវៀត ណាមមានតួនាទីដ៏សំខាន់ ដោយរួមជាមួយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និង គណៈកម្មការរៀបចំការបោះឆ្នោត បានអនុវត្តន៍យ៉ាងល្អការងារឃោសនា ចលនា ប្រជាជនចូលរួមបោះឆ្នោតយ៉ាងសកម្ម ដើម្បីសម្រេចបានអត្រាអ្នកទៅបោះឆ្នោត ខ្ពស់។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានគោលបំណងថា នាពេលខាងមុខ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម កម្មា ភិបាល អ្នកសារព័ត៌មាន អ្នកបច្ចេកទេស និងសិល្បៈករទាំងអស់ បន្តផ្លាស់ប្ដូរថ្មីការ អនុវត្តភារកិច្ចនយោបាយ ខិតខំលើកកំពស់សមត្ថភាពដោយឥតឈប់ឈរ និងវិនិ យោគិនលើសម្ភារៈឧបករណ៍ ដើម្បីកាន់តែរីកចម្រើនថែមទៀតក្នុងប្រព័ន្ធស្ថាប័ន សារ ព័ត៌មានបដិវត្តន៍វៀតណាម បន្តជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរដ្ឋសភា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាជាមួយប្រជាជននិងម្ចាស់ឆ្នោតលើទូទាំងប្រទេស”។
នាព្រឹកថ្ងៃដដែល តំណាងអាជ្ញាធរមូលដ្ឋានមួយចំនួនដូចជា ខេត្ត Tuyen Quang និងខេត្ត Quang Ninh ក៏បានមកសួរសុខទុក្ខនិងអបអរសាទរវិទ្យុសម្លេងវៀតណាមក្នុង ឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាមផងដែរ៕