អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៣០ ខែធ្នូ ក្រុមការងាររដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី  Tong Thi Phong បានអញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ រួមទាំងគ្រួសារក្រីក្រនៅឃុំ Van Thanh និង Dai Lanh ចំណុះ Van Ninh ខេត្ត Khanh Hoa។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី  Tong Thi Phong អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ - ảnh 1 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី  Tong Thi Phong អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ (រូបថត៖ TTXVN)

នៅឃុំ Van Thanh  លោកស្រី  Tong Thi Phong បានប្រគល់អំណោយបុណ្យតេតចំនួន ១០០ កញ្ចប់ ដែលក្នុងកញ្ចប់និមួយៗមានតម្លៃ ១,១ លានដុង ដល់ក្រុមគ្រួសារក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅស្រុក  Van Ninh។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានប្រគល់អំណោយចំនួន ៦ កញ្ចប់ជូនចំពោះតំណាងក្រុមគ្រួសារគោលនយោបាយជាគំរូនៅស្រុក Van Ninh ផងដែរ ព្រមទាំងជូនអំណោយដល់សមូហភាពជាថ្នាក់ដឹកនាំនិងសមាគមលើកទឹកចិត្តការរៀនសូត្រនៅឃុំ Van Thanh និង Dai Lanh ផងដែរ៕

ប្រតិកម្មទៅវិញ