អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញទៅសាក សួរសុខទុក្ខ និងប្រគល់អំណោយដល់ជនមានគុណូបការៈនៅខេត្ត Nghe An
|
នៅមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong លោកស្រី Tong Thi Phongបានប្រគល់អំណោយដល់សាច់ញាតិជាយុទ្ធជនពលីចំនួន ១៣ នាក់នៅ Truong Bon និងប្រគល់ទឹកប្រាក់មួយចំនួនដើម្បីសាងសង់ផ្ទះ មេត្តាធម៌ចំនួន១០ខ្នងជូនដល់សាច់ញាត្តិរបស់ក្រុមគ្រួសារយុទ្ធជនពលីក្រុមគ្រួសារដែលមាន ការលំបាកពិសេសនៅស្រុក Do Luong និងស្រុក Nam Dan។ លោកស្រី Tong Thi Phong បានស្នើឲ្យខេត្ត Nghe An អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ស្ថាប័ននិង អង្គភាពនានាគប្បីបន្តជម្រុញចលនា "តបស្នងសងគុណ" ដោយផ្តោតលើគោល នយោបាយសង្គមកិច្ចចំពោះជនមានគុណូបការៈដើម្បីជួយធ្វើឲ្យបន្ធូបន្ថយនូវការបាត់បង់សាច់ញាតិក្រុមគ្រួសារយុទ្ធជនពលីនិងគ្រួសារគោលនយោបាយផងដែរ៕