អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ជួបជាមួយប្រធានរដ្ឋសភាបារាំង លោកស្រី Yael Braun-Pivet។ (រូបថត៖ Anh Tuan/VOV) |
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាបារាំង លោកស្រី Yael Braun-Pivet និងប្រធាន ព្រឹទ្ធសភាបារាំង លោក Gérard Larcher អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh បានអបអរសាទរចំពោះប្រទេសបារាំងដែលបានរៀបចំមហា សន្និបាត APF លើកទី៥០ ប្រកបដោយជោគជ័យ ហើយសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេ ភាគីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសជាមួយនឹងការលើកកំពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅចុងឆ្នាំ ២០២៤។ តាមនោះ បារាំង គឺជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh និងអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ។ (រូបថត៖ daibieunhandan.vn) |
ក្នុងជំនួបជាមួយអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ អនុប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Thanh និងអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព អ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀត ណាម និងកម្ពុជា ហើយរដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ជាប្រចាំ ក៏ដូចជាសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភា ដើម្បីរួមដៃគ្នាជំរុញ គំនិតផ្ដួចផ្ដើមដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។
ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការកិច្ចការសភា; ប្រធានបណ្តាញ សមាជិកាសភា; តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក; តំណាងតំបន់អាមេរិកនៃ APF; អគ្គលេខាធិការ APF អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh បានស្វាគមន៍ចំពោះតួនាទីរបស់យន្តការ APF ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ សកម្មភាពរបស់ APF និងការរៀបចំសន្និសីទ សិក្ខាសាលាជំនាញ និងកម្មវិធី សហប្រតិបត្តិការអន្តរសភានៅតាមអនុគណៈកម្មការសមាជិក៕