លោក Uong Chu Luu អញ្ជើញថ្លែងមតិក្នុងពិធី |
ថ្លែងក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសម្តែងនូវក្តីសប្បាយរីករាយចំពោះចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក្នុងនោះក្រុមសមាជិកសភាមិត្តភាព វៀតណាម - សហព័ន្ធរុស្ស៊ី និងសមាគមមិត្តភាពវៀត ណាម - រុស្ស៊ីគឺជាកត្តាសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។
នៅឯកិច្ចប្រជុំនេះ គណៈប្រតិភូបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាប្រពៃណី ទំនាក់ទំនងពិសេស ដែលមានការរួមចំណែកដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនអតីតសហភាពសូវៀតនិងសហព័ន្ធរុស្ស៊ីបច្ចុប្បន្ន ចំពោះ បដិវត្តន៍វៀតណាម ចំពោះប្រ ទេសនិងប្រជាជនវៀតណាមផងដែរ៕