អនុប្រធានរដ្ឋសភាវៀតណាមមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត​ Kien Giang

VOV Theo VOV -
Chia sẻ
(VOV) – អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈ
កម្មាធិការប្រជាជន ខេត្ត Kien Giang។

(VOV) – នារសៀលថ្ងៃទី ៦ មិនា ក្រុមការងាររបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា
វៀតណាម​ ដឹកនាំដោយ លេខាមជ្ឃឹមបក្សនិងជា អនុប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការប្រជាជនខេត្ត
Kien Giang ភាគខាងត្បូងវៀតណាមអំពីសភាពការណ៍វិនិយោគសាធារណៈ លើវិស័យ
ការអភិវឌ្ឍន៍កសិកម្មកសិករនិងជនបទ។ នៅទីនេះ អនុប្រធានរដ្ឋសភា Nguyen Thi Kim
Ngan បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ខេត្ត Kien Giang ក្នុងការជ្រួតជ្រាប
និងការអនុវត្តការផ្តើមគំនិត គោលនយោបាយ របស់បក្ស រដ្ឋ លើវិស័យកសិកម្ម កសិករ
និងជនបទ។ អនុប្រធានរដ្ឋសភាវៀតណាមក៏បានស្នើ ខេត្ត Kien Giang បន្តរាយការណ៍
ច្បាស់លាស់អំពីប្រសទ្ធិភាពរបស់ការវិនិយោគសធារណៈ លើវិស័យកសិកម្ម កសិករ
ជនបទ ថែមទៀត និងស្នើឲ្យមានបណ្ដា គោលនយោបាយថ្មីៗ ដែលសមស្របជាមួយ
លក្ខណៈរបស់ខេត្ត Kien Giang ៕

ប្រតិកម្មទៅវិញ