អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai អញ្ជើញ​ជួប​សំណេះសំណាលជាមួយបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅហ្វីលីពីន

Chia sẻ
(VOVWORLD) - អនុប្រធានរដ្ឋសភាក៏បានស្នើឲ្យសហគមន៍ជនវៀតណាមជានិច្ចកាលពង្រីកស្មារតីសាមគ្គីភាព ជួយយកអាសារគ្នាទៅវិញទៅមក គោរពច្បាប់របស់ហ្វីលីពីន និងបន្តរួមចំណែកជាកម្លាំងកាយចិត្តដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។
អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai អញ្ជើញ​ជួប​សំណេះសំណាលជាមួយបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅហ្វីលីពីន - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅហ្វីលីពីន (រូបថត៖ VOV)

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF31) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នារសៀលថ្ងៃទី ២២ វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅហ្វីលីពីន។

អញ្ជើញថ្លែងក្នុងជំនួបសំណេះសំណាល អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានឲ្យដឹងថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ហ្វីលីពីនក្នុងក្របខ័ណ្ឌ APPF31 វៀតណាមបានស្នើឲ្យហ្វីលីពីនបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់សហគមជនវៀតណាមធ្វើការ រស់នៅ និងសិក្សារៀនសូត្រនៅហ្វីលីពីន។ អនុប្រធានរដ្ឋសភាក៏បានស្នើឲ្យសហគមន៍ជនវៀតណាមជានិច្ចកាលពង្រីកស្មារតីសាមគ្គីភាព ជួយយកអាសារគ្នាទៅវិញទៅមក គោរពច្បាប់របស់ហ្វីលីពីន និងបន្តរួមចំណែកជាកម្លាំងកាយចិត្តដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ