ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) |
ព្រឹត្តិការណ៍នេះមាន ការចូលរួមរបស់សមាជិកសភានៃមណ្ឌលនានាភាគខាងត្បូងវៀតណាម និងតំ ណាងអន្តរជាតិមកពីអាល្លឺម៉ង់ កាណាដា បែលហ្សិក និងអាមេរិក ជាដើម។ ថ្លែងមតិបើកសិក្ខាសាលា អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាមានលក្ខណៈរបស់ រដ្ឋផង និងលក្ខណៈរបស់ប្រជាជនផង។ ដូច្នេះហើយមានភាពងាយស្រួលក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជា មួយប្រទេសដទៃ។ លោក Uong Chu Luu បានលើកសំណើរថា៖
“នៅសិក្ខាសាលានេះ យើងនឹងផ្តោតការពិភាក្សាទៅលើខ្លឹមសារស្នូលៗមួយ ចំនួន។ ទីមួយគឺ បម្រែបម្រួលក្នុងតំបន់និងលើពិភពលោកនាពេលកន្លងទៅ និង ភាពងាយស្រួល ការលំបាកសាកល្បងចំពោះសកម្មភាពកិច្ចការបរទេសរបស់ វៀតណាម។ ទីពីរគឺ តួនាទីរបស់រដ្ឋសភាក្នុងសកម្មភាពកិច្ចការបរទេសទ្វេភាគី និងពហុភាគី។ ទីបីគឺ និន្នាការអភិវឌ្ឍនៃផ្នែកការទូតសភានាពេលខាងមុខ និងការ ផ្ដល់អនុសាសន៍សំដៅបង្កើនតួនាទីរបស់សភាក្នុងសកម្មភាពកិច្ចការបរទេសរដ្ឋ។ ទីបួនគឺ ចែករំលែកបទពិសោធន៍ជាមួយសមាជិកសភា អ្នកជំនាញការជាតិនិង អន្តរជាតិមកពីអាមេរិក កាណាដានិង EU”៕