|
អនុប្រធានរដ្ឋសភា លោក Uong Chu Luu ទទួលជួបជាមួយគណៈប្រតិភូតំណាងផ្នែកប្រេងឧស្ម័នវៀតណាម |
(VOVworld)-នាថ្ងៃទី១ធ្នូ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភា លោក Uong Chu Luu
បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកម្មាភិបាលសហជីពនិងពលករឆ្នើមក្នុង
ចលនាពលកម្មច្នៃប្រឌិតរបស់ផ្នែកប្រេងឧស្ម័នវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី
៥៥នៃទិវាប្រពៃណីរបស់ផ្នែកផងដែរ។ ទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់
សមិទ្ធិដែលសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមនិងអង្គការសហជីពប្រេងឧស្ម័ន
វៀតណាមទទួលបាននោះ អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានស្នើឲ្យ
ផ្នែកប្រេងឧស្ម័នទាំងមូល ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការធានាផលិតកម្ម ព្រម
ទាំងអនុវត្តភារកិច្ចរុករកប្រេងឧស្ម័ន។ លោក Uong Chu Luu ក៏បានសំណូមពរ សម្ព័ន្ធ
ក្រុមហ៊ុនប្រេងឧស្ម័នជាតិធ្វើការវាយតម្លៃសរុបស្ថានភាពជាក់ស្តែងសម្រាប់បណ្តា
គម្រោងការវិនិយោគ បង្កើតគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុនក្នុង
ប៉ុន្មានឆ្នាំខាងមុខ៕