អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុក្ខនៅគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងឱកាសត្រៀមរៀបចំទទួលបុណ្យណូអែលឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ នៅកម្មាធិការសាម គ្គីកាតូលិកវៀតណាមនិងបូជាចារ្យ Tran Xuan Manh ប្រធានគណៈកម្មាធិការផងដែរ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុក្ខនៅគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញសាកសួរសុខទុក្ខនៅកម្មាធិការសាមគ្គីកាតូលិកវៀតណាម 

ក្នុងជំនួបនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានជូនពូរបូជាចារ្យ ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមលោក Tran Xuan Manh និងជនរួមជាតិកាតូលិកទាំងអស់ ទទួលបានរដូវណូអែលយ៉ាងសប្បាយរីករាយនិងសុភមង្គល។  អនុប្រធានរដ្ឋបានអះអាងថា ជនរួមជាតិកាតូលិកគឺជាផ្នែកសំខាន់មួយមិនអាចផ្តាច់ចេញ ពីប្លុកសាមគ្គីជាតិទាំងមូលនៅឡើយ។

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក៏បានស្នើឲ្យ គណៈកម្មា ធិការ សាមគ្គីកាតូលិកវៀតណាម បន្តលើកទឹកចិត្តឲ្យជនរួមជាតិកាតូ លិក ឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសចលនា “ប្រជាជនទាំងអស់រួមគ្នាកសាងជនបទថ្មី ទីក្រុងអរិយ ធម៌ រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌”ដោយគណៈកម្មាធិការបំផុសដោយផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ