អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីស្វីស

Chia sẻ
(VOVWORLD) - នៅជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការប្រពៃណីជាមួយស្វីស។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីស្វីស - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)

  នាថ្ងៃទី៣ ខែកក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ មកសម្ដែងការគួរសមនិងជួបសវនាការជាមួយប្រធានាធិបតី ស្វីសលោក Ueli Maurer ក្នុងឱកាសលោកស្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនារី ពិភពលោកលើកទី២៩ នៅទីក្រុង Basel ស្វីសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែ កក្កដា។

        នៅជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការប្រពៃណីជាមួយស្វីស។

        ជាការឆ្លើយតប ប្រធានាធិបតីស្វីសលោក Ueli Maurer បានអះអាងថា ស្វីសជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានគោលបំណង ថា វៀតណាមនឹងបន្តពង្រីកតួនាទីជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវ នៃបណ្ដាអង្គការអន្តរជាតិដែលភាគីទាំងពីរជាសមាជិក។

        លោកស្រី Dang Thi Ngoc Thinh បានសម្ដែងនូវគោលបំណងថា ស្វីសនឹង បន្តគាំទ្រទស្សនៈរបស់វៀតណាមនិងអាស៊ានស្ដីពីការដោះស្រាយជម្លោះនៅ សមុទ្រខាងកើត ដោយសន្តិវិធីនិងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាដំណើរការចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសជាសមាជិកសំខាន់ផងដែរ៕

ប្រតិកម្មទៅវិញ