ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV) |
លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកនេះគឺជាកាលានុវត្តភាពចំពោះអក្សរ សាស្ត្រវៀតណាមក៏ដូចជាអ្នកនិពន្ធក្នុងប្រទេស ដើម្បីជួបប្រាស្រ័យជាមួយ តំណាងអន្តរជាតិ សំដៅរួមចំណែកកសាងនិងអភិវឌ្ឍន៍វិស័យអក្សរសាស្ត្រ សិល្បៈវៀតណាមក្នុងកាលៈទេសៈថ្មី។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖
“ប្រជាជនវៀតណាមមានក្ដីសោមនស្សរីករាយដោយបានឃើញការរីកចម្រើ ននៃប្រទេសជាតិ ជីវភាពរស់នៅត្រូវបានលើកស្ទួយ វប្បធម៌ត្រូវបានអភិវឌ្ឍន៍ ហើយឋានៈរបស់វៀតណាមលើឆាកអន្តរ ជាតិក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ក្នុងនោះមានហេតុអស្ចារ្យនៃជីវភាពដែលមិត្តយើងនាំមកជូន តាមរយៈស្នាដៃអក្សសាស្ត្រនិងកំណាព្យ។ រាល់ស្នាដៃទាំងនោះបានជួយអោយ យើងខ្ញុំពង្រឹងជំនឿយ៉ាងម៉ោះមុតអំពីពិភពលោកដ៏ល្អប្រសើរ ទោះបីជាកំពុង ប្រឈមមុខនឹងការសាកល្បងនិងការគំរាមកំហែងច្រើនយ៉ាងណាក៏ដោយ”៕