|
(រូបថត៖dantri.com.vn) |
(VOVworld) - ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ ដោយមានទឹកចិត្តស្រឡាញរាប់អានកុមារ
និងជក់ចិត្តចំពោះវិទ្យាសាស្ត្រ សាស្ត្រាចារ្យ Le Kim Ngoc និងសាស្ត្រា ចារ្យ Tran
Thanh Van បានមានការរួមវិភាគទានសំរាប់បុព្វហេតុការពារនិងថែទាំកុមារក៏ដូចជា
ការអភិវឌ្ឍន៍នៃខឿនវិទ្យាសាស្ត្រ អប់រំវៀតណាម។កាលពីឆ្នាំ ១៩៧០ សាស្ត្រាចារ្យ
ទាំង២រូបបានបង្កើតសមាគមន៍ជួយឧបត្ថម្ភកុមារវៀតណាមនៅបារាំង ព្រមទាំង
បញ្ជូនអារម្មណ៍ជក់ចិត្តស្រាវជ្រាវវិទ្យាសាស្ត្រសំរាប់និស្សិត អ្នកវិទ្យាសាស្ត្រវៀត
ណាមវ័យក្មេងនានា រួមចំណែកក្នុងការបង្កើនចំណងមិត្តភាព វៀតណាម-បារាំង
ទៀតផង។ទទួលស្គាល់រាល់ការរួមវិភាគទានទាំងនោះ នាព្រឹក ថ្ងៃទី៨ កក្កដា នៅ
រដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានប្រគល់
គ្រឿងឥស្សរិយយសមិត្តភាពជូនសាស្ត្រាចារ្យ Le Kim Ngoc និងសាស្ត្រាចារ្យ Tran
Thanh Van។នេះជារង្វាន់ថ្លៃថ្លាបំផុតចំពោះជនវៀត ណាមមានសញ្ជាតិបរទេស
ដែលបានរួមវិភាគទានជាច្រើនសំរាប់ការអភិវឌ្ឍន៍ របស់វៀតណាមនិងពូនជ្រុំ
ចំណងមិត្តភាពរវាងវៀតណាមជាមួយប្រទេសនានា៕