អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអបអរសាទរចំពោះ លោក Umeda Kunio ដែលបានបញ្ចប់អាណត្តិបេសកកម្ម ការ ទូតនៅវៀតណាមយ៉ាងល្អប្រសើរ។ លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់លោក ឯកអគ្គរដ្ឋ ទូត ដែលបានលើកទឹកចិត្តដល់សហគ្រាសជប៉ុនមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដោយបានជំរុញកម្មវិធី គម្រោងជួយឧបត្ថម្ភ វៀតណាម ក្នុងការកសាងរដ្ឋាភិបាល អេឡិចត្រូនិក កែលម្អបរិយាកាសវិនិ យោគ ទប់ទល់នឹងបម្រែបម្រួលអា កាសធាតុ និងគ្រោះធម្មជាតិជា ដើម។ ទន្ទឹមនឹងនេះ លោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ទោះជាស្ថិតនៅក្នុងឋានៈណាក៏ដោយ លោក ឯកអគ្គរាជទូតនឹងបន្តរួមចំណែក ទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុនផងដែរ៕