អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបសម្តែងការគួរសមប្រធានធិបតីប៊ុលហ្គារី

Chia sẻ
(VOVworld)-នៅជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារី
 លោក Rosen Plevneliev ក្នុងដំណើរទស្សនកិច្ចជាផ្លូវ
ការប្រទេស Macedonia

(VOVworld)-នៅជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោក Rosen Plevneliev ក្នុង
ដំណើរទស្សនកិច្ចជាផ្លូវការប្រទេស Macedonia ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ធ្នូ អនុប្រ
ធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានវាយ តម្លៃខ្ពស់ចំពោះដំណើរ
ទស្សនកិច្ចវៀតណាមរបស់លោកប្រធានាធិបតីប៊ុលហ្គារីនាខែតុលា ឆ្នាំ២០១៣
និងនាយករដ្ឋមន្ត្រី Plamen Oresasky នាខែមេសាឆ្នាំ២០១៤។ លទ្ធផលនៃដំណើរ
ទស្សនកិច្ចនេះ បានបង្កើតកម្លាំងចលករថ្មីសម្រាប់នាំទំនាក់ទំនង រវាងប្រទេស
ទាំងពីរកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានាធិបតីប៊ុលហ្គារី បានអះអាង
ថា ប៊ុលហ្គារីមានបំណងបង្កើនទំនាក់ទំនង មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យជាមួយវៀតំណាម​និង ចាត់ទុកវៀតណាមជាដៃគូសំខាន់
ក្នុងតំបន់អាស៊ីអាគ្នេយ៍។

អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបសម្តែងការគួរសមប្រធានធិបតីប៊ុលហ្គារី - ảnh 1
អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបសម្តែងការគួរសម
ប្រធានធិបតីប៊ុលហ្គារីលោក Rosen Plevneliev. រូបថតៈTTXVN

        ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរព្រមព្រៀងនឹងរក្សាការផ្លាស់​ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។​ភាគីទាំងពីរជឿជាក់ថា ដោយឈរលើគ្រឹះស្ថា​​ននៃ
កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -EU(EVFTA) នឹងបានចុះហត្ថលេខានា
ពេលខាង មុខនិងបណ្តាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាស្រាប់ កិច្ច
សហប្រតិបត្តិ ការរទ្វេភាគីនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ។ ប៊ុលហ្គារីបានអះ
អាងថា គាំទ្រវៀតណាមក្នុងទំនាក់ទំនងជាមួយសហភាព អឺរ៉ុប(EU)និងគំាទ្រ
វៀតណាមបញ្ចប់កិច្ចចរចារ EVFTA យ៉ាងឆាប់ៗ។ ក្នុងឱកាសនេះ ដែរ លោកស្រី
Nguyen Thi Doan បានអញ្ជើញទៅសាកសួរសុខទុក្ខ កម្មាភិបាល បុគ្គលិកស្ថាន
ទូតវៀតណាម និងជួបសំណះសំណាលជាមួយសហគមន៍ជន វៀតណាមនៅ
ប៊ុលហ្គារីផងដែរ៕

ប្រតិកម្មទៅវិញ