អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបសន្ទនាជាមួយតំណាងនៃកុមារក្នុងទូទាំងប្រទេស

Chia sẻ

(VOVworld) – ក្នុងក្របខ័ណ្ឌនៃវេទិការសំរាប់កុមារជាតិឆ្នាំ ២០១៣ នាយប់ថ្ងៃទី ៩ សីហា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និង រួមជាមួយតំណាងនៃក្រសួង
ផ្នែកអង្គការក្រៅរដ្ឋាភិបាលនានាបានជួបសន្ទនាជាមួយកុមារចំនួន ១៧១ នាក់មកពីខេត្ត
ក្រុងចំនួន ២៩ ក្នុងទូទាំង​ប្រទេសវៀតណាម។ 

អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ជួបសន្ទនាជាមួយតំណាងនៃកុមារក្នុងទូទាំងប្រទេស - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan (Image: Vietnamplus)

(VOVworld) – ក្នុងក្របខ័ណ្ឌនៃវេទិការសំរាប់កុមារជាតិឆ្នាំ ២០១៣ នាយប់ថ្ងៃទី ៩ សីហា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan និង រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen រួមជាមួយតំណាងនៃក្រ
សួងផ្នែក អង្គការក្រៅរដ្ឋាភិបាល នានា បានជួប សន្ទនាជាមួយកុមារចំនួន ១៧១ នាក់ មកពីខេត្តក្រុងចំនួន ២៩ ក្នុងទូទាំង​ប្រទេសវៀតណាម។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានចែករំលែកថា៖ តាមរយៈវេទិការ
សំរាប់ កុមារ ថ្នាក់ដឹកនាំបក្សរដ្ឋនិងបណ្ដាអង្គការសង្គមបានស្តាប់និងផ្លាស់ប្តូរជាមួយ
តំណាងកុមារ ដើម្បីយល់ដឹងច្បាស់ ឆ្លើយតបនឹងមនោសញ្ចេតនានិងបំណង ប្រាថ្នា
របស់ប្អូនៗ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានមានគោលបំណងថា៖ តាមរយៈសំ
ណើររបស់ប្អូនៗនៅវេទិការនេះបណ្ដាក្រសួងផ្នែកនឹងដកបទពិសោធន៍ដើម្បីអនុវត្ត
បណ្ដាគោលនយោបាយអំពីការគាំពារថែទាំនិងអប់រំកុមារនាបច្ចុប្បន្នឲ្យបានល្អជាង
ទៀត៕

ប្រតិកម្មទៅវិញ