|
លោកស្រី Nguyen Thi Doan ក្នុងជំនួបសន្ទនាជាមួយលោក
អភិបាលរដ្ឋ Yangon (រូបថតៈTTXVN)
|
(VOVworld)-នាយប់ថ្ងៃទី១២មិនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan បានចាកចេញពីទីក្រុង Yangon បញ្ចប់ដំណើរទស្សនកិច្ចប្រទេស
ម៉ីយ៉ានម៉ាជាផ្លូវការ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រុង Sendai របស់
ជប៉ុន ដើម្បីចូលរួម សន្និសីទសកលលើកទី៣ ស្តីពីការកាត់ បន្ថយហានិភ័យ
អំពីគ្រោះធម្មជាតិ។ មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចម៉ីយ៉ាន់ម៉ាជា
ផ្លូវការ នាថ្ងៃទី១២មិនា នៅទីក្រុង Yangon លោកស្រី Nguyen Thi Doan បានជួប សន្ទនាជាមួយអភិបាលតំបន់ លោក U Min Sue។ នៅទីនេះ លោក U Min Sue
បានវាយតម្លៃខ្ពស់ចំពោះបំណ្តាគំរោងការវិនិយោគរបស់វៀតណាមនៅទីក្រុង
Yangon ព្រមទាំងព្រមព្រៀងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តា
សកម្មភាពជួបប្រាស្រ័យ ផ្សព្វផ្សាយ និងពន្លឿនពាណិជ្ជកម្មនៅ Yangon សំដៅ រួមចំណែកជាក់ស្តែងក្នុងការរំលឹកលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាង វៀតណាមជាមួយម៉ីយ៉ាន់ម៉ា (ថ្ងៃទី២៨ឧសភា១៩៧៥-ថ្ងៃទី២៨ឧសភា
២០១៥)។
ក្នុងថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ បានអញ្ជើញទៅសំណេះសំណាល ជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅម៉ីយ៉ាន់ម៉ា និងសហគមន៍ជន
វៀតណាម ព្រមទាំងទស្សនគំរោងការមជ្ឈមណ្ឌលពាណិជ្ជកម្ម Hoang Anh Gia
Lai នៅម៉ីរយ៉ាន់ម៉ាផងដែរ៕