អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Tien Giang

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ មករា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់គ្រួសារ គោលនយោបាយនិងប្រគល់អាហារូបករណ៍ ព្រមទាំងជូនអំណោយបុណ្យតេតដល់កុមារដែលមានស្ថានភាពលំបាកនៅស្រុក Cho Gao ខេត្ត Tien Giang ។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Tien Giang - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Tien Giang 

នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយបុណ្យតេតចំនួន ៥០ កញ្ចប់ជូនគ្រួសារគោលនយោបាយ និងអំណោយចំនួន ៥០ កញ្ចប់ រួមទាំងអាហារូបករណ៍ទៀតជូនកុមារដែលមានស្ថានភាពលំបាក តែសិក្សារៀនសូត្រពូកែនៅតំបន់មូលដ្ឋាន។ ក្រៅពីនោះមានអំណោយនិងអាហារូបករណ៍ចំនួន ១៥០ នៅសេសសល់ទៀត នឹងត្រូវបានបញ្ជូនដល់មូលដ្ឋាននានា ដើម្បីបន្តប្រគល់ជូនប្អូនៗដែរ៕

ប្រតិកម្មទៅវិញ