អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយក្រុមសិស្សនិងនិស្សិតឆ្នើមមកពីគ្រឹះស្ថានអប់រំវិជ្ជាជីវៈនានា |
ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមាននិងការខិតខំរបស់សិស្ស និស្សិត និងគ្រូបង្រៀនឆ្នើមចំនួន ១៣០ នាក់ ដែលត្រូវបានលើកសរសើរលើកនេះផងដែរ។ លោកស្រីអនុប្រធានរដ្ឋបានមានប្រសាសន៍ថា៖ “ប្អូនៗទាំងអស់ ខិតខំព្យាយាមសិក្សារៀនសូត្រឲ្យបានល្អបំផុត។ ហើយការរៀនសូត្រត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត។ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំតែង តែសង្ឃឹមថា ប្អូនៗនឹងហត់ពត់ លុតដំនូវក្រមសីលធម៌យុវជនទៀត ផង។ និស្សិតវៀតណាមសព្វថ្ងៃត្រូវតែជាមនុស្សដែលមានគុណធម៌និងមានឧត្តមគតិ។ បក្សនិងរដ្ឋជឿជាក់យ៉ាងមុតមាំលើប្អូនៗ ដោយមិនប្រកាន់ថាជានិស្សិត ជាជនជាតិភាគតិ កាន់សាសនាឬមិនកាន់សាសនា រៀននៅសាកលវិទ្យាល័យ ឬមហា វិទ្យាល័យឬសាលាវិជ្ជាជីវៈនោះឡើយ។ ហើយយើងជឿជាក់ទាំងស្រុងលើសមត្ថភាពសិក្សារបស់ប្អូនៗជានិច្ច”។
លោកស្រីអនុប្រធានរដ្ឋមានបំណង ចង់ឲ្យប្អូនៗបានទទួលការបណ្តុះបណ្តាល “គុណធម៌និងការអនុវត្តជំនាញ” ជានិច្ច ដើម្បីត្រៀមខ្លួនទទួលយករាល់ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន៕