អនុប្រធានរដ្ឋបានប្រគល់អាហាររូបករណ៍សំរាប់កុមារក្រីក្រនៅខេត្ត Thai Binh។

Theo VOV -
Chia sẻ
VOV-អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានប្រគល់​អាហា​រូបករណ៍សំរាប់កុមារមានស្ថានភាពលំបាកនៅខេត្ត Thai Binh។

អនុប្រធានរដ្ឋបានប្រគល់អាហាររូបករណ៍សំរាប់កុមារក្រីក្រនៅខេត្ត Thai Binh។ - ảnh 1
អនុប្រធានរដ្ឋបានប្រគល់អាហាររូបករណ៍សំរាប់កុមារក្រីក្រនៅខេត្ត Thai Binh។ (baodientu.chinhphu.vn)



        VOV-នាព្រឹកថ្ងៃទី១៩សីហា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan ប្រធានក្រុមប្រឹក្សាមូលនិធិគាំពារកុមារវៀតណាមបានប្រគល់​អាហា​រូបករណ៍សំរាប់កុមារមានស្ថានភាពលំបាកនៅខេត្ត Thai Binh។ តាងនាមឲ្យ
​មូលនិធិ​គាំពារកុមារវៀតណាម អនុប្រធានរដ្ឋ Nguyen Thi Doan បានប្រគល់​អាហាររូបករណ៍ចំនួន១៣០ចំណែកសំរាប់សិស្សានុស្សិសក្រីក្ររៀនពូកែ។​
អាហា​រូបករណ៍មានតំលៃប្រមាណ៣លានដុងក្នុងមួយចំណែក។ ក្នុងនោះមាន
កុមារ​ចំនួន១០នាក់ត្រូវបានមូលនិធិជួយឧបត្ថម្ភក្នុងរយៈពេលវែង៥ឆ្នាំជាមួយ
កំរិតជួយ​ឧបត្ថម្ភ៥លានដុងក្នុងមួយឆ្នាំ។ នេះជាកម្មវិធីដើមដំបូងមានចរិត
លក្ខណៈទ្រង់​ទ្រាយ​ដែលមូលនិធិជួយគាំពារកុមារវៀតណាមរៀបចំនៅខេត្ត​
Thai Binh សំដៅលើកទឹកចិត្តសិស្សានុស្សិសរៀនពូកែឆ្លងផុតពីការលំបាកឈាន
ឡើងក្នុង​ជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ