ទិដ្ឋភាពនៃជំនួប |
នៅទីនេះ អនុប្រធានរដ្ឋអះអាងថា៖ បច្ចុប្បន្ន ឥណ្ឌាគឺជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតរបស់វៀតណាមទាំង ១០។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ជាដៃគូអាទិភាពខ្ពស់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌាផងដែរ។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានចាត់វិធានការជាក់ស្តែងជាច្រើនដើម្បីពង្រឹងទំនាក់ទំនងនេះដោយឈរលើមូលដ្ឋានរឹងមាំនៃការគាំទ្រគោលនយោបាយរបស់ខ្លួនទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងឆាប់រហ័សទាល់តែបាន។
អញ្ជើញជាការឆ្លើយតប លោក Pallab Sengupta បានអះអាងថា ឥណ្ឌាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយសង្ឃឹមថា នាពេលខាងមុខ វៀតណាម - ឥណ្ឌានឹងបន្តជំរុញសកម្មភាពផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើនសាមគ្គីភាព ភាពយុត្តិធម៌ ដើម្បីរួមចំណែកក្នុងការបង្កើតលក្ខណៈងាយស្រួល ក្នុងការអភិវឌ្ឍវប្បធម៌និងសង្គម ក៏ដូចជាតម្រូវការផ្លាស់ប្តូររវាងប្រជាជននៅក្នុងប្រទេសនីមួយៗ ផងដែរ៕