អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុ (រូបថតៈ TTXVN) |
នៅក្នុងជំនួបជាមួយព្រះចៅអធិរាជនិងអគ្គមហេសីជប៉ុន លោកស្រី Dang Thi Ngoc Thinh បានគូសបញ្ជាក់ថា ដំណើរយាងមកធ្វើទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមជា លើកដំបូងរបស់ព្រះអង្គទាំងពីរអង្គនាខែកុម្ភៈកន្លងទៅជាការគូសសញ្ញាសំខាន់ក្នុង ទំនាក់ទំនងទ្វេភាគី ហើយជោគជ័យនៃដំណើរទស្សនកិច្ចនេះបានបង្កលក្ខណៈងាយ ស្រួលសម្រាប់ជម្រុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង ជប៉ុនលើគ្រប់វិស័យ។
ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុបានអះអាងថា នឹងបន្តរួមចំណែកសកម្មទៅក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យផងដែរ។
ក្នុងជំនួបជាមួយរាជទាយាទព្រះអង្គម្ចាស់ Naruhito លោកស្រី Dang Thi Ngoc Thinh បានសម្តែងបំណង បន្តទទួលបានការគាំទ្ររបស់ព្រះរាជវាំងជប៉ុននិងរាជទាយាទ ក្នុងការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -ជប៉ុននាពេលខាងមុខ។
រីឯខ្លួនវិញ រាជទាយាទជប៉ុន Naruhito បានជឿជាក់ថា ការដែលលោកស្រី Dang Thi Ngoc Thinh អញ្ជើញមកទស្សនាជប៉ុននិងចូលរួមសន្និសិទកំពូលនារី សកលលោកលើកនេះមានអត្ថន័យសំខាន់ក្នុងការអះអាងនូវតួនាទីកាន់តែសំខាន់ៗ ពីមួយថ្ងៃទៅមួយថ្ងៃរបស់នារីក្នុងសង្គមរបស់ប្រទេសទាំងពីរផងដែរ៕