អនុប្រធានាធិបតីអាមេរិក Kamala Harris (រូបថត៖ Reuters) |
នាព្រឹកថ្ងៃទី ២៥ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានចាប់ផ្តើមសកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា) តាមការអញ្ជើញរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan។ ពិធីទទួលស្វាគមន៍ចំពោះអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើឡើងនៅវិមានប្រធានរដ្ឋ នាព្រឹកថ្ងៃទី ២៥ ខែសីហានេះ។
នៅថ្ងៃទី ២៥ ខែសីហានេះ លោកស្រី Haris អញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមស្តីពីស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លើស ពីនេះ លោកស្រី Haris អញ្ជើញចូលរួមពិធីបើកសម្ពោធការិយាល័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់អាមេរិក (CDC) ប្រចាំនៅទីក្រុងហាណូយ។ នេះគឺជាការិយាល័យប្រចាំតំបន់របស់ CD អាមេរិកនៅអាស៊ីអាគ្នេយ៍ សំដៅដោះស្រាយបញ្ហាទាក់ទងនឹងជំងឺឆ្លង។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេ រិក បន្តរក្សាសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន ដោយអាស្រ័យលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដែលបានកសាងនិងពូនជ្រុំដោយភាគីទាំងពីរក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកលើគ្រប់វិស័យ ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកពង្រឹងចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុងវ៉ាស៊ីនតោននិងដៃគូសំខាន់ៗនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ៕