ឯកអគ្គរដ្ឋទូតស្វីសប្រចាំវៀតណាម លោក Ivo Sieber បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតី Ignazio Cassis ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ សីហា មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធនិងយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងលើកកំពស់ចំណងសាមគ្គីភាព មិត្តភាពរវាងស្វីសនិង វៀតណាម ជាពិសេសគឺក្នុងដំណាក់កាលពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត Ivo Sieber ក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូរវាងស្វីសនិងវៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយនឹងបន្តអភិវឌ្ឍន៍យ៉ាងដូច្នេះក្នុងដំណើរការស្ដារឡើងវិញក្រោយជម្ងឺកូវីដ ១៩។ អ្វីៗដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងភាពជាដៃគូដ៏ជិតស្និទ្ធនិងប្រកបដោយចីរភាពជាងទៀតនៅពេលអនាគត។
គួរជម្រាបបន្ថែមថា ស្វីសជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដើមដំបូងដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៧១៕