|
អនុប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក គឹម សុខា នឹងធ្វើជាអនុប្រធានទី ១ រដ្ឋសភា កម្ពុជាអាណត្តិទី ៥ ។ (Image: VNA) |
(VOVworld) – អនុប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក គឹម សុខា នឹងធ្វើជាអនុប្រធានទី ១ រដ្ឋសភាកម្ពុជាអាណត្តិទី ៥ ។ ព័ត៌មាននេះត្រូវបាននាំចេញ
បន្ទាប់ពី CNRP និងគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចទទួលបានកិច្ចព្រម ព្រៀងបញ្ចប់ការជាប់គាំងនយោបាយក្នុងការចរចារជាន់ខ្ពស់នាថ្ងៃទី ២២ កក្កដា
កន្លង មក។ តាមនោះ ភាគីទាំង ២ បានឯកភាពបែងចែកការដឹកនាំរដ្ឋសភាតាម
ទិសដែល CPP នឹងគ្រប់គ្រងដំណែងប្រធានរដ្ឋសភានិងអនុប្រធានទី ២ ក្នុងនោះ
CNRP គ្រប់គ្រងដំណែងអនុប្រធានទី ១។ ក្រៅពីនោះ គណៈបក្សនិមួយៗនឹងកាន់
ដំណែង ប្រធាននៃគណៈកម្មាធិការចំនួន ៥ ក្នុងរដ្ឋសភា ផងដែរ។ CNRP នឹង
គ្រប់គ្រងដំណែងប្រធាននៃគណៈកម្មាធិការអធិការកិច្ចនិងបង្ការប្រឆាំងនឹងអំពើ
ពុករលួយដែលនឹងត្រូវបានបង្កើតនាពេលខាងមុខ។ តាមអ្នកនាំពាក្យរបស់ CNRP
លោក យឹម សុវណ្ណ ថា៖ តាមគំរោង សមាជិកសភារបស់ CNRP ចំនួន ៥៥ រូបដែលជាប់ឆ្នោតក្នុងការបោះឆ្នោត សកល នាខែ កក្កដា ឆ្នាំ ២០១៣ ចូលទូលបង្គំគាល់ព្រះមហាកត្យត្រ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី ២៤ កក្កដា និងដំណើរការពិធីសច្ចាប្រនិធានទទួលកាន់ដំណែងជាសមាជិកសភាជាផ្លូវការ
នៃរដ្ឋសភាកម្ពជានីតិកាលទី ៥៕