អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិនទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី១២ ឧសភា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកអចិន្ត្រៃគណៈកម្មាធិការ យោធាមជ្ឈឹមនិងជាអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Fan Changlong អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម ចិន។
អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិនទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម - ảnh 1ឧត្តមសេនីយ៍ឯក Nguyen Chi Vinh (ឆ្វេង) សមាជិកអចិន្ត្រៃគណៈកម្មាធិការ យោធាមជ្ឈឹមនិងជាអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Fan Changlong អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិន (រូបថត៖VOV ប៉េកាំង)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋប្រជា មានិតចិននិងចូលរួមវេទិកាសហប្រតិបតិ្តការជាន់ខ្ពស់ “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវនោះ នាថ្ងៃទី១២ ឧសភា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកអចិន្ត្រៃគណៈកម្មាធិការ យោធាមជ្ឈឹមនិងជាអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក Fan Changlong អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម ចិន។នៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អះអាងថា វៀតណាមយក ចិត្តទុកដាក់ពិសេសដល់ដំណើរទស្សនកិច្ចនៅវៀតណាមនិងចូលរួមជំនួបប្រា ស្រ័យជាន់ខ្ពស់ព្រំដែនវៀតណាម-ចិនលើកទី៤នាពេលខាងមុខរបស់ឧត្តម សេនីយ៍ឯក Fan Changlong ដោយសារនេះជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ ទំនងសហប្រតិបតិ្តការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។នេះក៏ជា ឱកាសដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរផ្លាស់ ប្ដូរមតិជាមួយគ្នា រួមវិភាគទានទៅក្នុងការពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ