|
ប្រគល់រង្វាន់៖ ផលិតផល សេវាកម្ម ពាណិជ្ជសញ្ញាវៀតណាមឆ្នើម |
(VOV)_នាព្រឹកថ្ងៃទី១៥ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់៖ ផលិតផល សេវាកម្ម ពាណិជ្ជសញ្ញាវៀតណាមឆ្នើម ជួយជ្រោមជ្រែងចលនា
ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម ឆ្នាំ ២០១៤-លើកទី១។
ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណ
សិរ្យមាតុភូមិវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអំពីចលនា៖ជនវៀត
ណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមបានសង្កត់ធ្ងន់ថា៖ ក្រោយរយៈ
ពេល៥ឆ្នាំលាតត្រដាងអនុវត្ត ចលនា៖ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំ
និញវៀតណាមបានរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
របស់ប្រទេសជាតិ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍បានប្រព្រ័ន្ធប្រើប្រាស់ទំនិញនិងជួយ
អ្នកប្រើប្រាស់ទុកចិត្ត យកចិត្តទុកដាក់ចំពោះទំនិញវៀតណាមមានគុណភាពខ្ពស់។
លោក Nguyen Thien Nhan ក៏បានស្នើដែរថា៖ នាពេលខាងមុខនេះ គ្រប់ក្រសួង
ស្ថាប័នមជ្ឈឹម រដ្ឋអំណាចតំបន់ ត្រូវបន្តលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លាចលនានេះ
ប្រមូលផ្តុំអនុវត្តគំរោងផែនការអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ដោយផ្សាភ្ជាប់ជាមួយចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម នេះដែរ៕