អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម គាំទ្រចំពោះអាទិភាពដែលវៀតណាមជំរុញនៅអង្គការសហប្រជាជាតិ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៣ សីហា ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) លោក Dang Hoang Giang បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម គាំទ្រចំពោះអាទិភាពដែលវៀតណាមជំរុញនៅអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ទទួលជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ រូបថត៖ VOV

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកការយកចិត្តទុកដាក់មួយចំនួនដែលវៀតណាមនឹងជំរុញនៅអង្គការសហប្រជាជាតិនាពេលខាងមុខ ដូចជាបញ្ហាអប់រំ ការត្រៀមបង្ការទប់ទល់នឹងជំងឺ ការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា បទពិសោធន៍ និងចែករំលែកចំណេះដឹង ព្រមទាំងអនុសាសន៍គោលនយោបាយ ដើម្បីជួយវៀតណាមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា វៀតណាមនិងអង្គការសហប្រជាជាតិទាំងពីរមានគោលដៅដូចគ្នា ដូច្នេះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

រីឯខ្លួនវិញ លោកស្រី Tamesis បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ជាប្រទេសដែលតែងតែលើកតម្កើងលទ្ធិពហុភាគី និងកិច្ចសហប្រតិបត្តិការពហុភាគី ហើយក៏ជាគំរូក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិផងដែរ។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីគាំទ្រចំពោះអាទិភាពដែលវៀតណាមបានផ្សព្វផ្សាយនៅអង្គការសហប្រជាជាតិ និងស្នើឱ្យវៀតណាមបន្តគាំទ្រដំណើរការកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ព្រមទាំងអះអាងថា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ