អ្នកស្ម័គ្រចិត្តជាង ៣០០ នាក់បានចុះបញ្ជីបរិច្ចាគជាលិកា សរីរាង្គដើម្បីសង្គ្រោះជីវិតមនុស្សនិងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្រ្ត

Chia sẻ
(VOVWORLD) - មានមនុស្សជាង ៣០០ នាក់បានស្ម័គ្រចិត្តចុះបញ្ជីឈ្មោះ បរិច្ចាគជាលិកា បរិច្ចាគសរីរាង្គដើម្បីជួយសង្គ្រោះមនុស្ស និងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្ត្រ នៅឯពិធីចុះឈ្មោះបរិច្ចាគជាលិកា សរីរាង្គ និងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្ត្រដែលបានប្រារព្ធធ្វើឡើងនៅយប់ថ្ងៃទី ២៣ ខែធ្នូ ផងដែរ។ 
អ្នកស្ម័គ្រចិត្តជាង ៣០០ នាក់បានចុះបញ្ជីបរិច្ចាគជាលិកា សរីរាង្គដើម្បីសង្គ្រោះជីវិតមនុស្សនិងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្រ្ត - ảnh 1ពិធីចុះឈ្មោះបរិច្ចាគជាលិកា សរីរាង្គនៅវត្ត Giac Ngo នៃទីក្រុងហូជីមិញ (រូបថតៈ TTXVN) 

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌលសម្របសម្រួលជាតិទទួលបន្ទុកការaប្តូរសរីរាង្គ នៃក្រសួងសុខាភិបាល រួមសហការជាមួយមូល និធិព្រះពុទ្ធសាសនាបច្ចុប្បន្ន និងវត្ត Giac Ngo ដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញ។

សូមជម្រាបថា នាពេលកន្លងទៅ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីចុះបញ្ជីឈ្មោះ បរិច្ចាគជាលិលា សរីរាង្គដើម្បីសង្គ្រោះមនុស្សនិងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្ត្រ ដោយមានអ្នកស្ម័គ្រចិត្តចុះឈ្មោះជាង ២០០០ នាក់ ជាពិសេសនៅក្នុងឆ្នាំ ២០១៨នេះ មានជិត ១.០០០ នាក់បានចុះឈ្មោះនៅក្នុងកម្មវិធីតែមួយ។ មុខសញ្ញាដែលចុះបញ្ជីឈ្មោះបរិច្ចាគសរីរាង្គនិងសាកសព ភាគច្រើនគឺ ព្រះសង្ឃ ពុទ្ធសាសនិកនិងមនុស្សមកពីគ្រប់សមាសភាពនៃសង្គមផងដែរ។ មនុស្សម្នាក់ៗដែលក្លាយជាអ្នកស្ម័គ្រចិត្តឃោសនា ផ្សព្វផ្សាយព័ត៌មាននឹងរួមចំណែកដល់ការអំពាវនាវ ឲ្យមានអ្នកបរិច្ចាគជាលិកា សរីរាង្គដើម្បីសង្គ្រោះជីវិតមនុស្សនិងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្ត្រ កាន់តែច្រើនឡើង៕

ប្រតិកម្មទៅវិញ