អ្នកវិទ្យាសាស្ត្រល្បីល្បាញ២០០នាក់ចូលរួមសិក្ខាសាលាអន្តរជាតិ “វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍន៍”

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ឧសភា នៅទីក្រុង Quy Nhon បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍន៍”។
អ្នកវិទ្យាសាស្ត្រល្បីល្បាញ២០០នាក់ចូលរួមសិក្ខាសាលាអន្តរជាតិ “វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍន៍” - ảnh 1 (រូបថត៖ nhandan)

ចូលរួមព្រឹត្តិការណ៍នេះមានលោក Bertnand Lortholary ឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Ted Osius សាស្ត្រាចារ្យ Gerard’t Hoof ម្ចាស់ពានរង្វាន់ Nobel ផ្នែករូបវិទ្យាឆ្នាំ១៩៩៩ លោក Finn Kydland ម្ចាស់ពានរង្វាន់ Nobel ផ្នែកសេដ្ឋកិច្ចឆ្នាំ២០០៤ សាស្ត្រាចារ្យ Tran Thanh Van ប្រធានសមាគមន៍ប្រាស្រ័យវិទ្យាសាស្ត្រវៀតណាម និងអ្នកវិទ្យាសាស្ត្រជាង២០០នាក់មកពីប្រទេសចំនួន៤០ទៀតផង។

សិក្ខាសាលា “វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍន៍” និយាយដល់តួនាទីរបស់វិទ្យាសាស្ត្រមូលដ្ឋានឬវិទ្យាសាស្ត្រអនុវត្តចំពោះការអភិវឌ្ឍដោយចីរភាពរបស់សង្គម។ លោក Nguyen Phi Long អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា៖

“ខេត្ត Binh Dinh ជានិច្ចកាលគាំទ្រនិងរួមដំណើរជាមួយសមាគមន៍ប្រាស្រ័យវិទ្យាសាស្ត្រវៀតណាម ដើម្បីរៀបចំសន្និសីទអន្តរជាតិក៏ដូចជាសកម្មភាពវិទ្យាសាស្ត្រអប់រំឯកទេស សំដៅកសាងខេត្តឲ្យក្លាយទៅជាទីជួបជុំគ្នារបស់អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិជារៀងរាល់ឆ្នាំ។ យើងខ្ញុំនឹងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយទៅជាមណ្ឌលវិទ្យាសាស្ត្រអប់រំ ជាជ្រលងភ្នំច្នៃប្រឌិត Quy Nhon”។

សិក្ខាសាលាបានផ្ដល់នូវទស្សនៈវិស័យដ៏សម្បូរបែបដោយមានការរួមវិភាគទានរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់ខុសគ្នា ក្នុងនោះមានវៀតណាមផង ដើម្បីបំពេញបន្ថែមចំពោះការវាយតំលៃអំពីការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អ.ស.បស្ដីពីការអភិវឌ្ឍដោយចីរភាព៕

ប្រតិកម្មទៅវិញ