អ្នកវិទ្យាសាស្ត្របួននាក់មកពីសកលវិទ្យាល័យជាតិហាណូយជាប់ចំណាត់ថ្នាក់ពិភពលោករបស់ reseach.com

Chia sẻ

(VOVWORLD) - នៅក្នុងចំណាត់ថ្នាក់នេះ ទីតាំងរបស់អ្នកវិទ្យាសាស្ត្រត្រូវបានវាយតម្លៃដោយផ្អែកលើសន្ទស្សន៍ D - សន្ទស្សន៍ដែលវាស់វែងអត្ថបទវិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែងមួយ។

អ្នកវិទ្យាសាស្ត្របួននាក់មកពីសកលវិទ្យាល័យជាតិហាណូយជាប់ចំណាត់ថ្នាក់ពិភពលោករបស់ reseach.com - ảnh 1អ្នកវិទ្យាសាស្ត្រចំនួនបួននាក់មកពីសកលវិទ្យាល័យជាតិហាណូយត្រូវបានដាក់ឈ្មោះក្នុងចំណាត់ថ្នាក់ពិភពលោកនៃគេហទំព័រ reseach.com (រូបថត៖ cand.com.vn)

យោងតាមព័ត៌មានពីសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២២ គេហទំព័រ research.com ដែលជាគេហទំព័រអេឡិចត្រូនិកដ៏មានកិត្យានុភាពសម្រាប់អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកបានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រពិភពលោកថា មានសមិទ្ធិផលដ៏ឆ្នើមក្នុងការបោះពុម្ពផ្សាយវិទ្យាសាស្ត្រ។ ក្នុងបញ្ជីនេះមានអ្នកវិទ្យាសាស្ត្រ៤រូប មកពីសាកលវិទ្យាល័យជាតិហាណូយ ក្នុងនោះមានសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc - ប្រធាននាយកដ្ឋានបណ្តុះបណ្តាល; សាស្ត្រាចារ្យរង បណ្ឌិត Le Hoang Son - វិទ្យាស្ថានព័ត៌មានវិទ្យា; សាស្ត្រាចារ្យបណ្ឌិត Pham Hung Viet និងសាស្ត្រាចារ្យរង បណ្ឌិត Tu Binh Minh ទាំងពីរនាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ។ នៅក្នុងចំណាត់ថ្នាក់នេះ ទីតាំងរបស់អ្នកវិទ្យាសាស្ត្រត្រូវបានវាយតម្លៃដោយផ្អែកលើសន្ទស្សន៍ D - សន្ទស្សន៍ដែលវាស់វែងអត្ថបទវិទ្យាសាស្ត្រ និងតម្លៃដកស្រង់នៅក្នុងវិស័យជាក់ស្តែងមួយ។

សូមគូសបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ ទស្សនាវដ្ដី PLoS Biology (សហរដ្ឋអាមេរិក) បានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុតចំនួន ១០០.០០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២១។ ក្នុងចំណាត់ថ្នាក់នេះ សាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc និងសាស្ត្រាចារ្យរង លោកបណ្ឌិត Le Hoang Son គឺជាអ្នកវិទ្យាសាស្ត្រវៀតណាម ២ នាក់ក្នុងចំណោម ៥ នាក់នៅក្នុងក្រុមអ្នកវិទ្យាសាស្ត្រឈានមុខគេ ១០.០០០ នាក់នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ