|
អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សលើកទី១២ |
(VOV)_អ្នកយកព័ត៏មាននៅក្នុងនិងក្រៅប្រទេសចំនួន៨០០នាក់ នឹងចូលរួមជូន
ព័ត៏មានអំពីមហាសន្និបាតបក្ស លើកទី១២ របស់បក្សកម្មុយនីស្តវៀតណាម។ លោក
Kazuomi Shimizu ប្រធានការិយាល័យដំណាងទីភ្នាក់ងារសារព័ត៏មាន NHK(ជប៉ុន)
បានអោយដឹងថា៖នេះគឺជាលើកដំបូងលោកបានចូលរួមផ្សព្វផ្សាយព័ត៏មានអំពីម
ហាសន្និបាតបក្សកម្មនីស្តវៀតណាម។ មុននឹងមហាសន្និបាតប្រព្រឹត្តទៅ លោករួម
ជាមួយបណ្ដាអ្នករួមអាជិពផ្សេងៗទៀត បានមានព័ត៏មាន បទសរសេរជាច្រើន ស្ដី
អំពីសកម្មភាពត្រៀមរៀបចំ ក៏ដូចជាសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀត
ណាម នាពេលថ្មីៗនេះ។ បណ្ដាបញ្ហាដែលបានលោក និងអ្នកយកព័ត៏មានជាច្រើន
យកចិត្តទុកដាក់នៅមហាសន្និបាតលើកនេះ នោះគឺគោលមាគា៍អភិវឌ្ឍន៍សេដ្ឋកិច្ច
និងកិច្ចការបរទេសរបស់វៀតណាមនាពេលខាងមុខនេះ។
“ អ្នកយកព័ត៏មានអន្តរជាតិយកចិត្តទុកដាក់ដល់ប្រការចំនួន២។ ទីមួយគឺអំ
ពីកំណែទម្រង់សេដ្ឋកិច្ច។ ទីពីរគឺបញ្ហានៅសមុទ្រខាងកើត។ ស្ថានភាពនៅសមុទ្រ
ខាងកើតកាន់តែស្មុគ្រស្មាញ និងរដ្ឋាភិបាលជប៉ុនក៏ព្រួយបារម្ភជាច្រើន។ដូច្នេះ ខ្ញុំ
យកចិត្តទុកដាក់ជាច្រើនថា៖បក្សកម្មុយនីស្តវៀតណាមមានទិសដៅអ្វី ដើម្បីដោះ
ស្រាយបញ្ហានៅសមុទ្រខាងកើតនេះ។”
នាបច្ចុប្បន្ន មជ្ឈមណ្ឌលសារប័ត៍មាន មហាសន្និបាត បក្សកម្មុយនីស្តវៀត
ណាម នីតិកាលទី១២ បានដាក់អោយដំណើការ។ លោក Nguyen The Ky អនុប្រ
ធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានអះអាងថា៖ ក្រៅពីការបង្កលក្ខ
ណះអំពីហេដ្ឋារចនាសម្ព័ន្ធ សម្ភារះសំរាប់អ្នកយកព័ត៏មាន មជ្ឈមណ្ឌលក៏បាន
រៀបចំបណ្ដាសន្និសីទកាសែត ដើម្បីផ្តល់ព័ត៏មានអំពីសកម្មភាពរបស់មហាសន្និ
បាតទៀតផង៕