|
សំណង់មួយក្នុងមណ្ឌលឧស្សាហកម្ម Formosa (vietnamplus.vn) |
Vovworld-នាថ្ងៃទី៥មិថុនាគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្ត Ha
Tinh បានឲ្យដឹងថា ក្រោយនឹងករណីប៉ះទង្កិចរវាងក្រុមកម្មករចិននិងវៀតណាមដែលកើតមានឡើងនាខែឧសភាកន្លងមកនៅការដ្ឋានគំរោងការ Formosa គិតមកដល់ពេលនេះមានអ្នកមៅការចិនចំនួន៨បានត្រឡប់មណ្ឌលសេដ្ឋកិច្ច Vung
Ang ធ្វើការជាធម្មតា ក្នុងនោះមានកម្មាភិបាលបច្ចេកទេសចំនួនជាង១០០នាក់។ ក្រៅពីនោះមានពលករជាង១៦ពាន់នាក់របស់អ្នកមៅការចំនួន៣៣ក៏ត្រឡប់នឹង
ការដ្ឋានធ្វើការ។ ការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមណ្ឌលសេដ្ឋកិច្ច Vung
Ang និយាយរួមនិងដំបន់គំរោងការ Formosa និយាយដោយឡែកកំពុងបានអនុវត្ត
សំដៅធានាឲ្យពលករនិងអង្គភាពអាជីវកម្មវិនិយោគិនក្នុងនិងក្រៅប្រទេសនឹងនរ
ចិត្តធ្វើការ។
ទាក់ទិនដល់ការងារសំណងការខូចខាតឲ្យអង្គភាពអាជីវកម្ម នារសៀលថ្ងៃ
ទី៦មិថុនានៅខេត្ត Binh Duong ដំណាងក្រុមហ៊ុនធានារាប់រងបានប្រគល់ចំនួនប្រាក់២ម៉ឺនលានដុងសងការខូចខាតវគ្គទី១សំរាប់អង្គភាពអាជីវកម្មនៅ Binh Duong ដែលត្រូវរងការខូចខាតក្នុងវគ្គបាតុកម្មនាពេលកន្លងមក៕