អ្នកប្រដាល់ Nguyen Thi Tam (រូបថត៖ IBA) |
ដូច្នោះហើយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៥០ គីឡូក្រាម នៃព្រឹត្តិការណ៍ប្រដាល់ជើងឯកពិភពលោកប្រភេទនារីឆ្នាំ ២០២៣ ដែលធ្វើឡើងនៅប្រទេសឥណ្ឌា នាយប់ថ្ងៃទី ២៣ ខែមិនា កីឡាករ Nguyen Thi Tam បានប្រកួតជាមួយ កីឡាករ Lkhadiri Wassila ដែលជាអ្នកប្រដាល់ជើងខ្លាំង ធ្លាប់ឈ្នះជើងឯកបារាំង ៧ដង និងឈ្នះ មេដាយសំរឹទ្ធជើងឯកអឺរ៉ុប២ដង។ ចប់ការប្រកួត Nguyen Thi Tam បានឈ្នះការប្រកួតចុងក្រោយដោយពិន្ទុ ៤-១ ដើម្បីឈ្នះសិទ្ធិឡើងសង្វៀនក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រដាល់ជើងឯកពិភពលោកផ្នែកនារីឆ្នាំ ២០២៣។
ជាមួយនឹងជ័យជម្នះនេះ Nguyen Thi Tam បានបង្កើតសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រប្រដាល់របស់វៀតណាម ក្នុងនាមជាអ្នកប្រដាល់ស្រីវៀតណាមដំបូងគេដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពិភពលោក។ នៅវគ្គផ្ដាច់ព្រ័ត្រខាងមុខ អ្នកប្រដាល់ស្ត្រីលេខ១នៅវៀតណាម នឹងជួបអ្នកប្រដាល់ឥណ្ឌា Nikhat Zareen ដែលជាម្ចាស់ជើងឯកពិភពលោក។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែមីនា ហើយនឹងត្រូវបានផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ YouTube Prasar Bharati Sports។
ដោយមានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Nguyen Thi Tam ក៏បានឈ្នះសំបុត្រទៅប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្នុងប្រភេទទម្ងន់ ៥០ គីឡូក្រាមផ្នែកនារី។ មុននោះ សមិទ្ធិផលល្អបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់វៀតណាមក្នុងការប្រកួតពិភពលោកគឺមេដាយសំរឹទ្ធរបស់កីឡាករ Nguyen Thi Huong ក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាមនារីឆ្នាំ ២០១៩៕