អ្នកប្រាជ្ញឥណ្ឌូនេស៊ីអះអាងថារដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ

Chia sẻ
(VOVWORLD) - លោក Anjaiah បានធ្វើអត្ថាធិប្បាយថា រដ្ឋសភាវៀតណាមបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការផ្ទេរប្ដូរសេដ្ឋកិច្ចសង្គម ហើយជា “ឆ្អឹងខ្នងនៃដំណើរការកែទម្រង់សេដ្ឋកិច្ចនិងនយោបាយ” ហើយ “ពិតជាបង្ហាញសេចក្ដីប៉ងប្រាថ្នា” របស់ប្រជាជាតិវៀតណាមផងដែរ។
អ្នកប្រាជ្ញឥណ្ឌូនេស៊ីអះអាងថារដ្ឋសភាវៀតណាមពិតជាបង្ហាញសេចក្ដីប្រាថ្នារបស់ប្រជាជាតិ - ảnh 1ម្ចាស់ឆ្នោតរាយការណ៍ស្ថានភាពសុខភាពមុនពេលចូលបោះឆ្នោត។ (រូបថត៖ VNA)

ការបោះឆ្នោតរដ្ឋសភានីតិកាលទៅ១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦នៅថ្ងៃទី២៣ ខែឧសភា ជាព្រឹត្តិការណ៍ដ៏ “សែនសំខាន់” របស់វៀតណាម។ នេះបើតាមយោបល់របស់អ្នកកាសែតល្បីឈ្មោះជនជាតិឥណ្ឌូនេស៊ីលោក Veeramallah Anjaiah និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ដែលមាននីស្នាក់ការនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

អ្នកកាសែត Anjaiah ចាត់ទុកថា ទោះបីជាបរិមាណឆ្លងជម្ងឺ កូវីដ ១៩ កំពុងកើនឡើងគួរឲ្យភ្ញាក់ផ្អើលនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែស្ថាប័នរៀបចំការបោះឆ្នោតរបស់វៀតណាមបានត្រៀមរៀបចំលក្ខណៈទាំងអស់យ៉ាងល្អ ដើម្បីការបោះឆ្នោតលើកនេះប្រព្រឹត្តទៅជាសាធារណៈ ប្រកបដោយសុវត្ថិភាពនិងតម្លាភាព។ យោងទៅតាមលោកថា ការបោះឆ្នោតលើកនេះមានលក្ខណៈប្រកួតប្រជែងខ្ពស់ ហើយម្ចាស់ឆ្នោតមានសិទ្ធិបដិសេធន៍បេក្ខជនណាមួយ។

លោក Anjaiah បានធ្វើអត្ថាធិប្បាយថា រដ្ឋសភាវៀតណាមបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការផ្ទេរប្ដូរសេដ្ឋកិច្ចសង្គម ហើយជា “ឆ្អឹងខ្នងនៃដំណើរការកែទម្រង់សេដ្ឋកិច្ចនិងនយោបាយ” ហើយ “ពិតជាបង្ហាញសេចក្ដីប៉ងប្រាថ្នា” របស់ប្រជាជាតិវៀតណាមផងដែរ។ អាស្រ័យមានក្រិត្យដោយមានគុណភាពនិងអត្ថប្រយោជន៍ដែលត្រូវបានរដ្ឋសភាចេញផ្សាយនាពេលថ្មីៗនេះ វៀតណាមបានលេចចេញក្នុងនាមជាប្រទេសដ៏ស្វាហាប់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានទំហំនាំចេញ ដើមទុន វិនិយោគពីបរទេសនិងប្រាក់បម្រុងរូបិយប័ណ្ណបរទេសកាន់តែកើនឡើងៗ។ វៀតណាមក៏ទំនងជានឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ