អ្នកប្រាជ្ញាបារាំងអំពាវនាវឲ្យបន្តចរចារក្រោយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីបញ្ហាសមុទ្រខាងកើត

Chia sẻ
(VOVworld) - ក្រោយពីសាលក្រមរបស់តុលាការ
មជ្ឈត្តកម្មអចិន្ត្រៃទីក្រុងឡាអេស្ដីអំពីករណីបណ្ដឹង
របស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់បញ្ហាសមុទ្រ
ខាងកើតនោះ ភាគីទាក់ទិនទាំងអស់ចាំបាច់ត្រូវបន្ត
ចរចារ ហើយនេះគឺជាការចរចារដ៏យូរអង្វែងសំដៅជៀសវាងជំលោះនិងសង្គ្រាម។
អ្នកប្រាជ្ញាបារាំងអំពាវនាវឲ្យបន្តចរចារក្រោយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
សកម្មភាពពូនជ្រុំ កសាងកោះសិប្បនិម្មិតដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត
(រូបថត៖Reuters)

(VOVworld) - ក្រោយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃទីក្រុង
ឡាអេ ស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់បញ្ហាសមុទ្រខាង
កើតនោះ ភាគីទាក់ទិនទាំងអស់ចាំបាច់ត្រូវបន្តចរចារ ហើយនេះគឺជាការចរចារដ៏
យូរអង្វែងសំដៅជៀសវាងជំលោះនិងសង្គ្រាម។នេះជាយោបល់របស់បណ្ឌិត Pierre
 Journoud សាស្ត្រាចារ្យវិញ្ញាសាប្រវត្តិសាស្ត្រសម័យកាលនៃសាកលវិទ្យាល័យ Paul-
Valery Montpellier ៣ និងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រចំណុះ
វិទ្យាស្ថានការពារជាតិបារាំង។លោកបណ្ឌិត Pierre Journoud ថា សាលក្រមរបស់
តុលាការមជ្ឈត្តកម្មបានអះអាងថា នៅតំបន់ជំលោះមិនមាន កោះតាមការកំណត់
នៃអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២នោះទេ មានន័យ
ថាកោះសិប្បនិម្មិត ពូនជ្រុំដោយប្រទេសចិន មិនត្រូវបាន ចាត់ទុកជាកម្មវត្ថុដែល
មានតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) បានឡើយ។បណ្ឌិត Pierre Journoud ឲ្យដឹងថែម
ទៀតថា ទស្សនៈរបស់ EU និងបារាំងគឺស្រដៀងគ្នា ដោយ សាភាគីទាំងពីរសុទ្ធតែ
គាំទ្រសេរីភាពខាងនាវាចរណ៍ គោរពច្បាប់អន្តរជាតិ ជាពិ សេសគឺ UNCLOS។
តាមនោះ ប្រទេសទាក់ទិនទាំងឡាយចាំបាច់ត្រូវគោរព គោលការណ៍សេរីភាព
ខាងនាវាចរណ៍ គោរពច្បាប់សមុទ្រអន្តរជាតិ និងមាន ទស្សនៈអព្យាក្រឹតក្នុង
ជំលោះទាក់ទិនដល់បញ្ហាដែនដីនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ