អ្នកបោះឆ្នោតរង់ចាំជាជួរដើម្បីបោះឆ្នោត (រូបថត៖ REUTERS / Nick Oxford) |
មូលហេតុដែលប្រជាជនអាមេរិកបានទៅបោះឆ្នោតមុនកាលកំណត់តាមរយៈទំរង់បោះឆ្នោតផ្ទាល់ និងតាមប្រៃសណីយ៍ គឺដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលបានធ្វើឲ្យប្រជាជនចំនួន ២៣០ ពាន់នាក់ត្រូវស្លាប់នៅសហរដ្ឋអាមេរិក។ នាបច្ចុប្បន្នុនេះ លោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យបាននាំមុខ លោក Donad Ttrump មកពីគណបក្សសាធារណៈរដ្ឋ ពី ៨ ទៅ ១០ ពិន្ទុ ក្នុងការស្ទង់មតិនៅទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ ការប្រកួតរវាងបេក្ខជនទាំងពីរនៅតែខ្លាំងក្លានៅតាមរដ្ឋយុទ្ធសាស្ត្រ ដូចជា Arizona, Florida និងរដ្ឋ North Carolina ដែលជាទីកន្លែងអាចសម្រេចលទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកផងដែរ៕