អ្នកបោះឆ្នោតអ៊ីតាលីចូលរួមការបោះឆ្នោតសកល

Chia sẻ
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ អ្នកបោះឆ្នោតអ៊ីតាលី
ចំនួន ៤៧ លាន នាក់​ បានចូលរួមការបោះឆ្នោតសកល
ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៤ និងទី ២៥ កុម្ភៈ។ 

(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ អ្នកបោះឆ្នោតអ៊ីតាលីចំនួន ៤៧ លាន នាក់​ បានចូលរួមការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៤ និងទី ២៥
កុម្ភៈ។ ការបោះឆ្នោតលើកនេះមានសារៈសំខាន់ចំពោះអ៊ីតាលី ក្នុងកាលៈទេសៈ​
Rome កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដោះស្រាយរាល់បញ្ហា
សេដ្ឋកិច្ច ក៏ដូចជា ជំរុញកំណើន GDP ផងដែរ។ លទ្ធិផលនៃបណ្ដាការស្ទង់មតិ របស់មហជននាពេលថ្មីៗនេះ ឲ្យដឹងថា៖ សម្ព័ន្ធគណៈបក្សឆ្វេងកណ្ដាលរបស់
ថ្នាក់ដឹកនាំ Pier Luighi Bersani កំពុងនាំមុខបេក្ខជនបេក្ខជនគណៈបក្សស្តាំកណ្ដាល
របស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi។ តាមគំរោង គណៈបក្ស
ស្តាំកណ្ដាលនឹងដណ្ដើមអាសនៈភាគច្រើនក្នុងចំណោមអាសនៈចំនួន ៦៣០ នៅ
រដ្ឋសភាអ៊ីតាលី។ លទ្ធិផលជាដំបូងនឹងត្រូវបានប្រកាស នាយប់ថ្ងៃទី ២៥ កុម្ភៈ៕

ប្រតិកម្មទៅវិញ