|
ភាគណៈប្រតិភូសមាជិកសភាវៀតណាមនីតិកាលទី១៣មណ្ឌល Quang Tri បានជួបសន្ទនាជាមួយអ្នកបោះឆ្នោត (camlo.quangtri.gov.vn) |
VOV-ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ឧសភាគណៈប្រតិភូសមាជិកសភាវៀតណាម
នីតិកាលទី១៣មណ្ឌល Quang Tri បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតមុននឹងសម័យប្រជុំលើកទី៥នៅបណ្ដាស្រុកទីរួមខេត្តក្នុងខេត្ត។ នៅបណ្ដាការជួបសន្ទនា អ្នកបោះឆ្នោតបានបង្ហាញក្តីសប្បាយរីករាយនិងសង្ឃឹមជាច្រើនក្នុងសម័យប្រជុំនាពេលខាងមុខរបស់រដ្ឋសភា។ បណ្ដាអ្នកបោះឆ្នោត Quang Tri បានស្នើររដ្ឋសភាប្រមូលផ្តុំពិនិត្យបណ្ដាខ្លឹមសារសំខាន់ដូចជាការពារអធិបតេយ្យភាពបូរណភាព
ដែនដី ជំរុញល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាដើម។ ក្នុងបណ្ដាការជួបសន្ទនា
ជាមួយអ្នកបោះឆ្នោតនៅខេត្ត Ninh Thuan អ្នកបោះឆ្នោតចង់ឲ្យរដ្ឋសភាយកចិត្ត
ទុកដាក់ជាច្រើនថែមទៀតដល់ផលិតកម្មនិងជីវភាពរស់នៅដំបន់ជនជាតិភាគតិច
ព្រៃភ្នំ វិនិយោគថវិការសំរាប់បណ្ដាឃុំនៅដំបន់លំបាកជាពិសេស។ ក្នុងពេលនោះ
នៅខេត្ត Binh Phuoc អ្នកបោះឆ្នោតបានស្នើរជាមួយសមាជិកសភាខេត្តអំពីការផ្ដល់ដីសំរាប់ប្រជាជនស្នាក់នៅផលិតកម្ម ការផ្ដល់លិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដីនិងដោះស្រាយការប្តឹងតវ៉ាដីធ្លី៕