(VOVworld)-ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី៣១មិនា នៅកិច្ចប្រជុំលើកទី១១ រដ្ឋសភា វៀតណាមនីតិកាលទី១៣ សមាជិកសមាជិការសភាបានបោះឆ្នោតជ្រើសរើស
លោកស្រី Nguyen Thi Kim Ngan កាន់ដំណែងជាប្រធានរដ្ឋសភាដោយ សម្លេង
គាំទ្រខ្ពស់បំផុត។លោកស្រីជាប្រធានរដ្ឋសភាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ រដ្ឋសភា
វៀតណាម និងជាបេក្ខជនដំបូងអនុវត្តការស្បថទទួលដំណែងនៅរដ្ឋសភាតាមរដ្ឋ
ធម្មនុញ្ញ។អ្នកបោះឆ្នោតទូទាំងប្រទេសបានសម្តែងក្តីសោមនាស្ស រីករាយដោយរំពឹង
ទុកយ៉ាងច្រើនទៅលើប្រមុខស្ថាប័នរដ្ឋមានសិទ្ធិអំណាចខ្ពស់របស់ វៀតណាមនេះ
ដែរ។ លោក Ngo Xuan Chien នៅទីក្រុងហាណូយបានចាត់ទុកថា៖
“យើងខ្ញុំមានការសប្បាយរីករាយ មោទនភាព និងរំពឹងទុកថា លោកស្រី ប្រធាន
រដ្ឋសភា Nguyen Thi Kim Ngan នឹងដឹកនាំស្ថាប័នតាក់តែងច្បាប់របស់វៀតណាម
ឲ្យប្រគៀកជាមួយប្រទេសដទៃលើពិភពលោក។ សង្ឃឹមថា លោកស្រី ប្រ ធានរដ្ឋសភានឹងផ្ទៀងស្តាប់បំណងប្រាថ្នារបស់ប្រជាជនចំពោះស្ថានភាពកំពុង ក្តៅគគុកនាបច្ចុប្បន្ន។ អ្នកបោះឆ្នោតក៏សង្ឃឹមថា រដ្ឋសភាអាណត្តិថ្មីនេះ នឹង
ចេញគោលនយោបាយថ្មីឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងធ្វើយ៉ាង
មេច ដើម្បីការពារដោយពេញលេញបូរភាពដែនដីនិងកោះសមុទ្ររបស់មាតុ
ប្រទេស”។
អ្នកបោះឆ្នោត Le Thi Hien Ninh នៅទីក្រុងហាណូយបានចែករំលែកថាៈ
“ខ្ញុំមានក្តីសោមនាស្សរីករាយខ្លាំងចំពោះការដែលលោកស្រី Nguyen Thi Kim
Ngan ជានារីដំបូងកាន់ដំណែងខ្ពស់បំផុតក្នុងរដ្ឋសភា។ ប្រការនេះបានអះអាង
នូវ សមភាពភេទក៏ដូចជាតួនាទី ឋានៈរបស់នារីវៀតណាម។តាមនោះ ខ្ញុំក៏
មាន បំណងថា ក្នុងឋានៈរបស់ខ្លួន លោកស្រី នឹងយកចិត្តទុកដាក់ទៅលើ
បំណងប្រា ច្នាចាំបាច់របស់ប្រជាជនក៏ដូចជាដោះស្រាយរាល់បញ្ហាលើវិស័យ
សេដ្ឋកិច្ចសង្គម ជាពិសេសការពារផលប្រយោជន៍របស់នារី”។
ទាក់ទិនទៅនឹងបញ្ហានេះ នាព្រឹកថ្ងៃទី៣១មិនា ទីភ្នាក់ងារសារព័ត៌មានធំៗ
របស់ជប៉ុនដូចជា Kyodo និង Sankei បានជូនដំណឹងអំពីប្រធានរដ្ឋសភាថ្មីរបស់ វៀតណាមផងដែរ៕