អ្នកនយោបាយមួយក្រុមរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនគាំទ្រការផ្តើមគំនិតសន្តិភាពអារ៉ាប់ឆ្នាំ ២០០២

Chia sẻ
(VOVworld) – នាថ្ងៃទី ២៤ មិនា អ្នកនយោបាយមួយក្រុមរបស់អ៊ីស្រាអែលនិង​ប៉ាឡេស្ទីនបានឯកភាពដាស់តឿនសម្ព័ន្ធអារ៉ាប់ (AL) ស្តារការផ្តើមគំនិតសន្តិភាព លើគ្រប់វិស័យជាមួយអ៊ីស្រាអែល។

អ្នកនយោបាយមួយក្រុមរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនគាំទ្រការផ្តើមគំនិតសន្តិភាពអារ៉ាប់ឆ្នាំ ២០០២ - ảnh 1
អ្នកនយោបាយមួយក្រុមរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនគាំទ្រការផ្តើមគំនិតសន្តិភាពអារ៉ាប់ឆ្នាំ 2002 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៤ មិនា អ្នកនយោបាយមួយក្រុមរបស់អ៊ីស្រាអែលនិង​ប៉ាឡេស្ទីនបានឯកភាពដាស់តឿនសម្ព័ន្ធអារ៉ាប់ (AL) ស្តារការផ្តើមគំនិតសន្តិភាព លើគ្រប់វិស័យជាមួយអ៊ីស្រាអែល។ ក្រុមអ្នកនយោបាយនេះដែលហៅថា៖ “វេទិការ
ទីក្រុង Prague” ត្រូវបានបង្កើតនាខែកុម្ភៈកន្លងមកសំដៅគាំទ្រការផ្តើម គំនិតសន្តិភាព
អារ៉ាប់ឆ្នាំ ២០០២។ ក្នុងសំបុត្រដែលត្រូវបានប្រកាសនាថ្ងៃទី ២៤ មិនា ក្រុមអ្នកនយោ
បាយពោលខាងលើបានចាត់ទុកថា៖ ការផ្តើមគំនិតសន្តិភាពនេះគឺជាគ្រិះស្ថានសារវន្ត
សំរាប់ខឿនសន្តិភាពសមភាពលើគ្រប់វិស័យនិងយូរ អង្វែង។ ក្នុងពេលនោះ តាមប្រភព
ព័ត៌មានមួយចំនួនដែលបានដកស្រង់ពាក្យសំដី របស់មន្ត្រីអារ៉ាប់មួយចំនួនថា៖ សន្និសីទ
ជាន់ខ្ពស់លើកទី ២៥ របស់ AL ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេស Kuwait នាសប្តាហ៍
ខាងមុខនេះ នឹងពិនិត្យ​ មើលការបំបាត់ចោលការផ្តើមគំនិតសន្តិភាពអារ៉ាប់ឆ្នាំ ២០០២។
ទន្ទឹមនឹងនោះ សន្និសីទជាន់ខ្ពស់លើកនេះនឹងប្រឆាំងជំទាស់ការទទួលស្គាល់អ៊ីស្រាអែល
គឺជារដ្ឋហ្ស៊ីប៕

ប្រតិកម្មទៅវិញ