អ្នកដំណើរសញ្ជាតិជប៉ុនមួយនាក់ជិះយន្តហោះរបស់ Vietnam Airlines ត្រូវបានរកឃើញមានផ្ទុកវីរុស SARS-CoV-2

Chia sẻ
(VOVWORLD) - អ្នកដំណើររូបនេះបានជិះយន្តហោះ VN814 ពីខេត្តសៀមរាប (កម្ពុជា) មក ទីក្រុងហូជីមិញ ហើយត្រង់ស៊ីតនៅព្រលានយន្តហោះ Tan Son Nhat។ 

ជើងហោះហើររបស់ Vietnam Airlines មានលេខ VN340 ពីទីក្រុង ហូជីមិញទៅទីក្រុង Nagoya (ជប៉ុន) កាលពីយប់ថ្ងៃទី៣មីនា ត្រូវបាន ស្ថាប័នសុខាភិបាលជប៉ុនកំណត់ថា មានអ្នកដំណើរសញ្ជាតិជប៉ុនមួយនាក់ ត្រូវបានរកឃើញមានផ្ទុកវីរុស SARS-CoV-2។ មុននោះ នាថ្ងៃដដែល អ្នកដំណើររូបនេះបានជិះយន្តហោះ VN814 ពីខេត្តសៀមរាប (កម្ពុជា) មក ទីក្រុងហូជីមិញ ហើយត្រង់ស៊ីតនៅព្រលានយន្តហោះ Tan Son Nhat។ ជើងហោះហើរ VN814 នេះមានអ្នកដំណើរចំនួន៦នាក់បានបំពេញបែបបទ ចូលទីក្រុងហូជីមិញ។ នាបច្ចុប្បន្ន អ្នកដំណើរទាំងនេះត្រូវបានសមត្ថកិច្ច កំណត់ទីស្នាក់នៅដើម្បីណែនាំការបង្ការជំងឺ។

        ជើងហោះហើរ VN341 ពី Nagoya (ជប៉ុន) នៅពេលវិលប្រឡប់មកចុះ ចតនៅព្រលានយន្តហោះ Tan Son Nhat នារសៀលថ្ងៃទី៤មីនា ក្រុមនាវិក កាប៉ីននិងអ្នកដំណើរទាំងអស់ សុទ្ធតែត្រូវបាននាំទៅកាន់តំបន់ដាក់នៅដាច់ ដោយឡែកនៃទីក្រុងហូជីមិញក្នុងរយៈពេល១៤ថ្ងៃតាមការកំណត់។ អ្នក ទាំងនោះនាពេលចូលក្នុងតំបន់ដាក់នៅដាច់ដោយឡែកសុទ្ធតែមិនមាន រោគសញ្ញានៃជំងឺរលាកផ្លូវដង្ហើមនោះទេ។

        សមត្ថកិច្ចរបស់វៀតណាមក៏បានអនុវត្តការកំចាត់មេរោគនៅលើយន្តហោះ តំបន់ដែលអ្នកឆ្លង Covid-19 ពោលខាងលើធ្លាប់បានមកដល់ នៅព្រលានយន្តហោះ Tan Son Nhat ដើម្បីបង្ការទប់ស្កាត់ការឆ្លងវីរុសផងដែរ៕

ប្រតិកម្មទៅវិញ