អ្នកជម្ងឺកូវីដ-១៩ចំនួនជិត២១.៥០០នាក់បានជាសះស្បើយក្នុងថ្ងៃទី២៨ កញ្ញា

Chia sẻ

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន៧៧០.៦៤០នាក់ ឈរចំណាត់ទី៤៤ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង២២២។

គិតចាប់តាំងពីម៉ោង១៧ថ្ងៃទី២៧ដល់ម៉ោង១៧ថ្ងៃទី២៨ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន៤.៥៨៩នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់។ គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន៧៧០.៦៤០នាក់ ឈរចំណាត់ទី៤៤ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង២២២។

នៅថ្ងៃដដែល មានអ្នកជម្ងឺចំនួន២១.៤៨៧នាក់ត្រូវបានប្រកាសជាសះស្បើយ លើកចំនួនករណីបានជាសះស្បើយឡើងដល់៥៥៩.៩៤១នាក់។ ចំណែកឯករណីស្លាប់ត្រូវបានកត់ត្រាមានចំនួន១៧៨នាក់៕

ប្រតិកម្មទៅវិញ