នេះគឺជាការអត្ថាធិប្បាយដែលត្រូវបាននាំចេញនៅក្នុងកិច្ចពិភាក្សាការងារមួយនៅ ញូវយ៉ករបស់អាមេរិកនាថ្ងៃទី ១៤ មិថុនា។ កិច្ចពិភាក្សានេះបានផ្តោតលើលទ្ធផលនសជំនួបជាប្រវត្តិសាស្ត្ររវាង ប្រធានាធិបតីលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un។ វាគ្មិនទាំងពីរនៅក្នុងកិច្ចពិភាក្សាការងារនេះគឺជាអ្នកជំនាញជើងចាស់អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង គឺប្រធាន អង្គការ Mansfield លោក Frank Jannuzi និង នាយកប្រតិបត្តិនៃគណកម្មាធិការជាតិទទួលបន្ទុកកូរ៉េខាងជើង លោក Keith Luse៕