រូបភាពនៃវីរុសអ៊ុតស្វាក្រោមមីក្រូទស្សន៍។ |
លោកវេជ្ជបណ្ឌិត Richard Kennedy សហនាយកនៃក្រុមស្រាវជ្រាវវ៉ាក់សាំងនៅគ្លីនិក Mayo ក្នុងរដ្ឋ Minnesota បាននិយាយថា បើទោះបីជាជំងឺអ៊ុតស្វាអាចបង្កការស្លាប់ក៏ដោយ ប៉ុន្តែជាធម្មតាជំងឺនេះមានលក្ខណៈធូរស្រាលហើយអ្នកជំងឺភាគច្រើនអាចជាសះស្បើយឡើងវិញក្នុងរយៈពេល២-៣សប្តាហ៍។ ហេតុដូច្នេះ ជាទូទៅ ហានិភ័យដែលជំងឺអ៊ុតស្វានាំមកចំពោះមនុស្សគឺស្ថិតនៅកម្រិតទាប ហើយនាបច្ចុប្បន្ន មនុស្សគ្រប់រូបមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ។ លោកក៏បានកត់សម្គាល់ថា វ៉ាក់សាំងបង្ការជំងឺអ៊ុតក៏បានបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺអ៊ុតស្វានេះដែរ។ ប៉ុន្តែ ការចាក់វ៉ាក់សាំងនឹងមិនត្រូវបានអនុវត្តក្នុងទ្រង់ទ្រាយធំនោះទេ ពីព្រោះមិនចាំបាច់ និងមានករណីហាមប្រើមួយចំនួនក្នុងការចាក់ប្រភេទឱសថនេះ៕