អ្នកជំនាញវាយតម្លៃថា អូស្ត្រាលីយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៥ នៃប្រទេសទាំងពីរ។

អ្នកជំនាញវាយតម្លៃថា អូស្ត្រាលីយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក្នុងជំនួបកាលពីឆ្នាំ ២០២២ (រូបថត៖ Nguyen Minh/TTXVN)

បណ្ឌិត Nguyen Hong Hai សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយ និងគោលនយោបាយសាធារណៈនៅដេប៉ាដឺម៉ង់យុត្តិធម៌ មហាវិទ្យាល័យឧស្សាហកម្មច្នៃប្រឌិត អប់រំ និងយុត្តិធម៌សង្គម សាកលវិទ្យាល័យបច្ចេកវិទ្យា Queensland (អូស្ត្រាលី); សាស្ត្រាចារ្យគោលនៅសាកលវិទ្យាល័យ VinUni (វៀតណាម) បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានបង្ហាញពីសារៈសំខាន់របស់អូស្ត្រាលីចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។

យោងតាមបណ្ឌិត Nguyen Hong Hai   នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២របស់ លោកស្រី Penny Wong មកកាន់វៀតណាម និងជាជំនួបលើកទី៤ របស់លោកស្រីជាមួយលោករដ្ឋមន្ត្រី Bui Thanh Son ចាប់តាំងពីលោកស្រីបានក្លាយជារដ្ឋមន្ត្រីការបរទេសកាលពីខែឧសភាឆ្នាំមុន។  

សូមរំលឹកថា កាលពីឆ្នាំមុន ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលីមានការកើនឡើងយ៉ាងខ្លាំង ដោយឈានដល់កំណត់ត្រាថ្មី ១៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៧% ធៀបនឹងឆ្នាំមុន។ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ១០ របស់អូស្ត្រាលី ហើយអូស្ត្រាលីបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី ៧ របស់ វៀតណាម។

យោងតាមលោកបណ្ឌិត Nguyen Hong Hai ប្រសិនបើភាគីទាំងពីរផ្លាស់ប្តូរការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋគ្នាទៅវិញទៅមក នឹងជាចំណុចរបត់មួយ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ